top of page

ផលិតកម្ម សាស្ត្រា ហ្វៀម និងផលិតករជាច្រើនរូប បានចូលរួមក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំប្រទេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងឧស្សាហកម្មភាពយន្តខ្មែរ

នាថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ផលិតកម្ម សាស្ត្រា ហ្វៀម មានកិត្តិយសបានចូលរួមក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំប្រទេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងពាក់ព័ន្ធជាច្រើនរូបទៀត ក្រោមគោលបំណងក្នុងការជម្រុញឱ្យឧស្សាហកម្មភាពយន្តខ្មែរកាន់តែរីកចម្រើនជាលំដាប់។



កម្រងរូបភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ប៊ុន ចាន់និមល និង លោក ខេង ពិទូកេត្យា
កម្រងរូបភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ប៊ុន ចាន់និមល និង លោក ខេង ពិទូកេត្យា


ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសនេះ បានធ្វើឡើងនៅឯទីស្តីការគណៈរដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ដោយកិច្ចប្រជុំនេះ បានចំណាយរយៈរហូតទៅដល់ ៦ម៉ោង ដែលជាវេលាដ៏មានតម្លៃដើម្បីកំណត់លើចក្ខុវិស័យនៃគោលដៅសិល្បៈភាពយន្តខ្មែរឱ្យកាន់តែរីកចម្រើន។ ជាកិត្តិយសរបស់ថ្នាក់ដឹកនាំនៃផលិតកម្ម សាស្ត្រា ហ្វៀម ក៏ដូចជាផលិតករក្នុងស្រុក តំណាងរោងភាពយន្តក្នុងស្រុក និងក្រុមហ៊ុនចែកចាយជាច្រើនស្ថាប័នទៀត ដែលបានចូលក្នុងកិច្ចប្រជុំដ៏មានអត្ថន័យនេះ។


សំខាន់៖ កិច្ចប្រជុំនេះ បានចំណាយរយៈរហូតទៅដល់ ៦ម៉ោង ដែលជាវេលាដ៏មានតម្លៃដើម្បីកំណត់លើចក្ខុវិស័យនៃគោលដៅសិល្បៈភាពយន្តខ្មែរឱ្យកាន់តែរីកចម្រើន។

ជាចុងក្រោយ ផលិតកម្ម សាស្ត្រា ហ្វៀម សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលដ៏មានតម្លៃដើម្បីឱ្យការអភិវឌ្ឍលើឧស្សាហកម្មភាពយន្តខ្មែរនេះកាន់តែរីកចម្រើនទៅមុខជាលំដាប់បន្តទៀត។ ដោយក្តីស្រលាញ់ និងក្តីគោរពពីថ្នាក់ដឹកនាំនៃផលិតកម្ម សាស្ត្រា ហ្វៀម លោកស្រី ប៊ុន ចាន់និមល និងលោក ខេង ពិទូកេត្យា។




Follow Sastra Co., Ltd (Official Sources)


sastrafilmlogo

Follow us on

  • Facebook
  • Instagram
  • Youtube
  • Telegram
  • LinkedIn
  • Medium

House 53A, Street 3, Borey Piphup Thmey Northbridge, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, 12352

Contact

Telegram or WhatsApp:
+855 89 51 93 65
(For Fast Response)

support@sastraplus.com

sastrafilmapp-google
sastrafilmapp-appstore
sastrafilmapp-appgallery

Address

© 2025 by Sastra Film,

Powered and Secured by Sastra Film

bottom of page