top of page

ភាពយន្តខ្នាតធំ "ព្រៃអត្តឃាត - The Forest" សម្ពោធជាផ្លូវការ និង កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត

Sothearith

ផលិតកម្ម សាស្រ្តា ហ្វៀម បានធ្វើការសម្ពោធភាពយន្តខ្នាតធំរឿង "ព្រៃអត្តឃាត - The Forest" កាលពីថ្ងៃទី 20 វិច្ឆិកា 2024 នៅផ្សារទំនើប Chip Mong 271 Mega Mall ក្រោមវត្តមានថ្នាក់ដឹកនាំផលិតកម្ម ផលិតករ តារាសម្តែង និង ភ្ញៀវកិត្តិយសជាច្រើនរូប។ កម្មវិធីប្រព្រឹត្តទៅដោយរលូន រួមមានការសំដែង show ពិសេសៗ និង ការសម្តែងមតិថ្លែងការអរគុណទៅដល់ក្រុមការងារ និង អ្នកគាំទ្រ ពីសំណាក់ អ្នកស្រី ប៊ុន ចាន់និមល អគ្គនាយិកា ផលិតកម្ម សាស្រ្តា ហ្វៀម។

ទិដ្ឋភាពក្នុងកម្មវិធីសម្ពោធ ខ្សែភាពយន្តខ្នាតធំ រឿង "ព្រៃអត្តឃាត - The Forest"
ទិដ្ឋភាពក្នុងកម្មវិធីសម្ពោធ ខ្សែភាពយន្តខ្នាតធំ រឿង "ព្រៃអត្តឃាត - The Forest"

"ព្រៃអត្តឃាត -The Forest" ជាខ្សែភាពយន្តខ្នាតធំ ដឹកនាំថតដោយផលិតករ ប៊ុន ចាន់ពេជ្រ ដោយលោករំពឹងថានឹងមានទស្សនិកជនទៅគាំទ្រឱ្យបានច្រើនកុះករ។​ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ផលិតកររូបនេះ បាននិយាយថា “ទីតាំងថត រឿងព្រៃអត្តឃាត គឺនៅខេត្តមណ្ឌលគិរី តំបន់ភូមិភាគឥសាន្ត នៃប្រទេសកម្ពុជា”។ លោកបន្តថា “អំឡុងពេលថត ក្រុមការងារបានជំនះនូវឧបសគ្គគ្រប់បែបយ៉ាង ព្រោះត្រូវថតនៅក្នុងព្រៃ រហូតដល់យប់ជ្រៅ ហើយអាកាសធាតុមិនសូវអំណោយផលថែមទៀត។ យ៉ាងណាមិញ ក្រុមការងារទាំងអស់បានបញ្ចប់ការថតរឿងខ្នាតធំមួយនេះបានដោយជោគជ័យ”។

ព្រៃអត្តឃាត - The Forest Official Poster
ព្រៃអត្តឃាត - The Forest Official Poster

គួរបញ្ជាក់ថា ខ្សែភាពយន្តខ្នាតធំ "ព្រៃអត្តឃាត - The Forest" មានការចូលរួមសម្តែងពីតារាល្បីៗ ពោលពេញទៅដោយសមត្ថភាពជាច្រើនរូប រួមមាន កញ្ញា ឌី បញ្ញាវិមាលា, កញ្ញា វណ្ណៈបូរមី, លោក ហេង ម៉េងឃុន​ និង តួអង្គលោកយាយ ដែលគ្រប់គ្នាធ្លាប់បានស្គាល់រួចមកហើយនៅក្នុង ខ្សែភាពយន្ត "ព្រាយតោងធ្នឹម"។


ភាពយន្តខ្នាតធំ "ព្រៃអត្តឃាត - The Forest" កំពុងធ្វើការចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា!

ទិដ្ឋភាពក្នុងកម្មវិធីសម្ពោធ ខ្សែភាពយន្តខ្នាតធំ រឿង "ព្រៃអត្តឃាត - The Forest"
ទិដ្ឋភាពក្នុងកម្មវិធីសម្ពោធ ខ្សែភាពយន្តខ្នាតធំ រឿង "ព្រៃអត្តឃាត - The Forest"

ទិដ្ឋភាពក្នុងកម្មវិធីសម្ពោធ ខ្សែភាពយន្តខ្នាតធំ រឿង ព្រៃអត្តឃាត ៖

ទិដ្ឋភាពក្នុងកម្មវិធីសម្ពោធ ខ្សែភាពយន្តខ្នាតធំ រឿង ព្រៃអត្តឃាត
ទិដ្ឋភាពក្នុងកម្មវិធីសម្ពោធ ខ្សែភាពយន្តខ្នាតធំ រឿង ព្រៃអត្តឃាត

sastrafilmlogo

Follow us on

  • Facebook
  • Instagram
  • Youtube
  • Telegram
  • LinkedIn
  • Medium

House 53A, Street 3, Borey Piphup Thmey Northbridge, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, 12352

Contact

Telegram or WhatsApp:
+855 89 51 93 65
(For Fast Response)

support@sastraplus.com

sastrafilmapp-google
sastrafilmapp-appstore
sastrafilmapp-appgallery

Address

© 2025 by Sastra Film,

Powered and Secured by Sastra Film

bottom of page