top of page

សិល្បៈភាពយន្តខ្មែរ រដូវកាលបុណ្យភ្ជុំបិណ្ឌ នឹងចាប់ផ្តើមនៅបិណ្ឌ១នេះហើយ! ទស្សនាឥតគិតថ្លៃ ភាពយន្តដែលឆ្លុះបញ្ចាំងពីតម្លៃនៃព្រះពុទ្ធសាសនា!

Sep 2, 2025
1 min read
សិល្បៈភាពយន្តខ្មែរ រដូវកាលបុណ្យភ្ជុំបិណ្ឌ នឹងចាប់ផ្តើមនៅបិណ្ឌ១នេះហើយ!

អំពី "សិល្បៈភាពយន្តខ្មែរ រដូវកាលបុណ្យភ្ជុំបិណ្ឌ"

"សិល្បៈភាពយន្តខ្មែរ រដូវកាលបុណ្យភ្ជុំបិណ្ឌ" ជាគំនិតផ្តួចផ្តើមថ្មីមួយពីផលិតកម្ម សាស្ត្រា ហ្វៀម ដែលនឹងធ្វើដំណើរទៅកាន់វត្តអារាមចំនួន ១៥ ទីតាំង ចាប់ពីបិណ្ឌ១ ដល់បិណ្ឌទី១៥ តាមខេត្តដែលបានកំណត់ ដើម្បីចាក់បញ្ចាំងភាពយន្តខ្មែររឿង "កូននេនម្តាយខ្មោច" តាមទីវត្តអារាមក្នុងគោលបំណងចូលរួមក្នុងការលើកស្ទួយ និងផ្សព្វផ្សាយពីសិល្បៈរួមជាមួយព្រះធម៌។ ពុកម៉ែបងប្អូនប្រជាជនខ្មែរដែលនៅជិតទីតាំងដែលបានកំណត់ អាចអញ្ជើញមកទស្សនាឥតគិតថ្លៃ ជាមួយភាពយន្តដែលឆ្លុះបញ្ចាំងពីតម្លៃនៃព្រះពុទ្ធសាសនា។ នេះជាការជួបជុំ និងបង្កើតការចងចាំល្អៗជាមួយតាមរយៈសិល្បៈភាពយន្តខ្មែរដ៏មានតម្លៃ។

"សិល្បៈភាពយន្តខ្មែរ រដូវកាលបុណ្យភ្ជុំបិណ្ឌ" គឺជាគម្រោងដ៏មានសក្ដានុពលដែលនាំប្រជាជនខ្មែរជួបជុំ សប្បាយរីករាយ និងមានស្នាមញញឹមទៅតាមដំណើរនៃព្រះធម៌។ បងប្អូនអាចអញ្ជើញមកទស្សនាដោយឥតគិតថ្លៃ ក្រាលកន្ទេលអង្គុយជុំគ្នា ពោរពេញដោយភាពកក់ក្ដៅបំផុត។ តាមដានទីតាំង និងព័ត៌មានបន្ថែមតាមរយៈតំណនេះ៖ https://www.facebook.com/sastrafilmfeaturefilms

សិល្បៈភាពយន្តខ្មែរ រដូវកាលបុណ្យភ្ជុំបិណ្ឌ នឹងចាប់ផ្តើមនៅបិណ្ឌ១នេះហើយ!

នេះជាខេត្តទាំង ១៥ ដែលផលិតកម្មសាស្ត្រាហ្វៀម ត្រៀមគម្រោងដើម្បីចាក់បញ្ចាំង៖

សិល្បៈភាពយន្តខ្មែរ រដូវកាលបុណ្យភ្ជុំបិណ្ឌ នឹងចាប់ផ្តើមនៅបិណ្ឌ១នេះហើយ!

អំពីខ្សែភាពយន្តដែលនឹងចាក់បញ្ចាំងនៅ "សិល្បៈភាពយន្តខ្មែរ រដូវកាលបុណ្យភ្ជុំបិណ្ឌ"

ម្ដាយម្នាក់ដែលបានលាស្រុកកំណើតទៅធ្វើកម្មការនៅឯខេត្តផ្សេងដើម្បីផ្គត់ផ្គង់គ្រួសារ ត្រូវបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ តែគាត់មិនបានដឹងថាខ្លួនឯងស្លាប់ទេ។ គាត់បានត្រឡប់មករស់នៅផ្ទះគាត់វិញជាធម្មតា ដើម្បីចំណាយពេលជាមួយកូនប្រុសរបស់គាត់ ដែលជាព្រះសង្ឃ។ ដើម្បីបាននៅក្បែរម្ដាយ នេនកុសលសុខចិត្តរត់ចេញពីវត្តមកនៅផ្ទះ ព្រោះតែចិត្តនឹកម៉ែខ្លាំងពេក ហើយធ្វើជាមិនដឹងថាម្ដាយខ្លួនឯងបានស្លាប់។ អ្នកស្រុកនាំគ្នាខ្លាចមីងណាន ហើយស្អប់នេនកុសល។ នេនកុសលព្យាយាមការពារម្ដាយ និងរក្សាក្ដីស្រលាញ់ចំពោះគាត់ដូចដើម។ អ្នកភូមិខ្លះធ្វើបាបនេនកុសល ដើម្បីសងសឹកនឹងមីងណាន ដែលលងបន្លាចពួកគេ។ មីងណានក្លាយជាព្រាយដ៏កំណាច និងសម្លាប់មនុស្ស។ អ្នកស្រុកនាំគ្នាធ្វើពិធីបង្ក្រាបព្រាយកំណាចនេះ តែបែរជាត្រូវរងគ្រោះថ្នាក់ដោយសារព្រាយនេះវិញ។ ទីបំផុតក្ដីស្រលាញ់របស់នេនកុសលធ្វើឲ្យមីងណានលះបង់ភាពសាហាវឃោរឃៅ និងគំនុំ អាចដោះលែងរឿងគ្រប់យ៉ាង ហើយព្រមទៅចាប់ជាតិជាថ្មី។ សាច់រឿងកំសត់ ក្តីស្រលាញ់រវាងម្តាយ និងកូន នាំអារម្មណ៍អ្នកទស្សនាទប់ទឹកភ្នែកពុំបាន។
  • សិល្បៈភាពយន្តខ្មែរ រដូវកាលបុណ្យភ្ជុំបិណ្ឌ នឹងចាប់ផ្តើមនៅបិណ្ឌ១នេះហើយ!

បងប្អូនអាចទស្សនា Official Trailer នៃ ភាពយន្តខ្នាតធំរឿង « កូននេនម្តាយខ្មោច » ខាងក្រោមនេះ៖

សកម្មភាពចាក់បញ្ចាំងតាមវត្តអារាមកន្លងមក

ទិដ្ឋភាពដ៏រីករាយជាមួយពុកម៉ែបងប្អូនដែលបានអញ្ជេីញមកចូលរួមទស្សនារឿង​ "កូននេនម្តាយខ្មោច​" យ៉ាងច្រេីនកុះករនៅតាមទីវត្តអារាម ព្រមជាមួយក្តីស្រលាញ់ ស្នាមញញឹម និងភាពរីករាយ។

ដៃគូសហការនៃគម្រោង "សិល្បៈភាពយន្តខ្មែរ រដូវកាលបុណ្យភ្ជុំបិណ្ឌ"

គម្រោង "សិល្បៈភាពយន្តខ្មែរ រដូវកាលបុណ្យភ្ជុំបិណ្ឌ" បង្កើតឡើងបានក៏ដោយសារការចូលរួមជាមួយដៃគូសហការជាច្រើនផងដែរ។ សូមអរគុណដល់ដៃគូសហការដ៏មានទំនុកចិត្ត ហើយបងប្អូនក៏អាចចូលរួមចំណែកធ្វើការដៃគូសហការក្នុងគម្រោងនេះផងដែរ ដោយទំនាក់ទំនងទៅកាន់ Telgram: +855962519222 http://t.me/Salesastrafilm

  • សិល្បៈភាពយន្តខ្មែរ រដូវកាលបុណ្យភ្ជុំបិណ្ឌ នឹងចាប់ផ្តើមនៅបិណ្ឌ១នេះហើយ!
  • សិល្បៈភាពយន្តខ្មែរ រដូវកាលបុណ្យភ្ជុំបិណ្ឌ នឹងចាប់ផ្តើមនៅបិណ្ឌ១នេះហើយ!

ដោយក្តីគោរពស្រលាញ់

សូមបងប្អូនប្រជាជនខ្មែរដែលនៅក្បែរទីតាំងដែលពួកយើងត្រៀមចាក់បញ្ចាំង សូមចូលរួមទស្សនាជុំគ្នា ដោយក្តីសប្បាយរីករាយ និងភាពកក់ក្តៅយ៉ាងក្រៃលែង។ ជួបគ្នាទាំង ១៥បិណ្ឌ ជួបគ្នា "សិល្បៈភាពយន្តខ្មែរ រដូវកាលបុណ្យភ្ជុំបិណ្ឌ" លើគន្លងនៃអត្ថន័យ "ជាមួយគ្នារក្សាអត្ថន័យនៃសិល្បៈនិងព្រះធម៌"។

sastrafilmlogo

Follow us on

  • Facebook
  • Instagram
  • Youtube
  • Telegram
  • LinkedIn
  • Medium

Address

House 53A, Street 3, Borey Piphup Thmey Northbridge, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, 12000, Cambodia

Contact

On Telegram:
+855 89 51 93 65
(For Fast Response)
 
sastrafilmapp-google
sastrafilmapp-appstore
sastrafilmapp-appgallery

© 2026 by Sastra Film,

Powered and Secured by Sastra Film

bottom of page