top of page

ស្វែងយល់អំពីខ្សែភាពយន្ត អ្នកម្តាយ Zombie (Z-Mom) និងថ្ងៃចាក់បញ្ចាំង នៅក្នុងប្រទេសកម្ពុជា

Writer: R. VeasnaR. Veasna

«អ្នកម្ដាយ Zombie» ដែលមានចំណងជើងភាសាអង់គ្លេសថា «Z-Mom» ជាភាពយន្តខ្នាតធំថ្មីមួយទៀតដែល ផលិតកម្ម សាស្ត្រា ហ្វៀម (Sastra Film) បានផលិតចប់រួចរាល់ និងត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ។


An Official Poster of Z-Mom
Z-Mom Official Poster

ក្រោយទទួលបានជោគជ័យលើភាពយន្តបែបរន្ធត់បង្កប់ដោយមនោសញ្ចេតនារវាងម្ដាយនិងកូន រឿង«ម៉ែក្រឡាភ្លើង» រួចមក ផលិតកម្ម សាស្ត្រា ហ្វៀម (Sastra Film) បានដំណើរការផលិតភាពយន្តខ្នាតធំបែបរន្ធត់លាយ​ឡំ​នឹងមនោសញ្ចេតនាថ្មីមួយទៀតគឺរឿង «អ្នកម្ដាយ Zombie» ដែលជាស្នាដៃរបស់អ្នកនិពន្ធ ស៊ន ស្រីលីន  និងអ្នកដឹកនាំរឿង គូ ដារ៉ាចាន់ ដដែល។ 


«អ្នកម្ដាយ​ Zombie» ជាភាពយន្ត ដែលនិយាយពីការឆ្លងរាតត្បាតនៃមេរោគ Zombie នៅលើកោះមួយ ដែលនារីជាម្តាយបានលះបង់គ្រប់យ៉ាង ដើម្បីការពារ កូន និងគ្រួសារឲ្យរួចផុតពីគ្រោះមហន្តរាយមួយនេះ។ ដែលរឿងនេះនឹងត្រូវចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៤។ ភាពយន្តនេះសម្ដែងដោយបរវរកញ្ញាឯក Miss Universe Cambodia 2018 រឿន ណាត និង បុរសឯក Mister Friendship International 2023 លោកលាវ វេងហួរ  រួមទាំងតារាកិត្តិយសជាច្រើននាក់ទៀត។


ចាក់បញ្ចាំងចាប់ពីថ្ងៃទី១៥ សីហា ២០២៤ តទៅ

ទស្សនិកជននឹងទទួលបានចំណីអាម្មណ៍ថ្មីប្លែកមួយទៀត ដែលមិនធ្លាប់មានពីមុននៅពេលទស្សនា ព្រោះថា «អ្នកម្ដាយ Zombie» ជាភាពយន្តខ្នាតធំបែបគ្រោះមហន្តរាយ និងការរាតត្បាតនៃមេរោគZombie ក៏ដូចជាការលះបង់ដ៏ធំធែងរបស់ម្តាយម្នាក់។ ភាពយន្តនេះនឹងនាំទស្សនិកជនគ្នាទៅកាន់ពិភពមួយ ដែលលាយឡំចម្រុះគ្នាដោយ ភាពរន្ធត់ តក់ស្លុត និងមនោសញ្ចេតនា។  ជួបគ្នាថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៤ តទៅ គ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា។  





sastrafilmlogo

Follow us on

  • Facebook
  • Instagram
  • Youtube
  • Telegram
  • LinkedIn
  • Medium

House 53A, Street 3, Borey Piphup Thmey Northbridge, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, 12352

Contact

Telegram or WhatsApp:
+855 89 51 93 65
(For Fast Response)

support@sastraplus.com

sastrafilmapp-google
sastrafilmapp-appstore
sastrafilmapp-appgallery

Address

© 2025 by Sastra Film,

Powered and Secured by Sastra Film

bottom of page