បុរសចាញ់បោកចោរ
THE GULLIBLE MAN
29 តុលា 2023
សាមិត្ត និង ហឹងសាក់ ជាសម្លាញ់នឹងគ្នា។ ហឹងសាក់ មនុស្សលោភលន់ច្រណែន ធ្លាក់ខ្លួនដើរលួចឆក់គេត្រូវរាជការចាប់ដាក់គុក។ ១២ឆ្នាំកន្លងទៅ សាមិត្ត បានជួប ហឹងសាក់ ដោយចៃដន្យក្នុងគុកគាត់អាណិតមិត្តណាស់ ហឹងសាក់ចង់មានសេរីភាពទើបអង្វរសាមិត្តអោយជាប់គុកជំនួសគាត់ និងសន្យាថាត្រលប់មកវិញ សាមិត្តក៏ព្រមតែចុងក្រោយហឹងសាក់មិនមកវិញឡើយ។ ពេលដឹងថាចាញ់បោកហឹងសាក់គាត់ឈឺចិត្តណាស់ សំណាងល្អរាជការចេញច្បាប់ដោះលែងអ្នកទោសគ្រប់ប្រភេទ សាមិត្តចេញពីគុកកាត់តាមព្រៃហើយបានជួបទេវតានិយាយរៀបរាប់តាមដំណើររឿង ទេវតាកោតសរសើរក៏នាំរឿងនោះប្រាប់ស្តេចហើយក៏ស្តេចសរសើរសាមិតជាមនុស្សល្អនិងផ្ទេររាជសម្បត្តិអោយគ្រងរាជចាប់ពីពេលនោះតទៅ។
Samit and Heng Sak were friends. However, Heng Sak was arrested and imprisoned by the government for various offenses including anger, greed, jealousy, falling, and stealing. Twelve years ago, Samit accidentally met Heng Sak in prison and felt sorry for him. Heng Sak wanted to be free, so he begged his friend to take his place in prison promising to return. However, when Heng Sak found out that he had been deceived, he was very sad. Fortunately, the government issued a law to release all kinds of prisoners from the prison through the forest and meet the angels to tell their story. Samit was a good man and he became the king after transferring the throne to him.